Thursday, May 12, 2016

ណែនាំអំពី Data Communication

Data Communication គឺជាដំណើរការនៃការដោះដូរទិន្នន័យរវាងឧបករណ៏ពីរ តាមរយៈអត់ខ្សែ (wire cable) និងមានខ្សែ (satellite)
v  ធាតុផ្សំទាំងប្រាំរបស់ data communication
  Sender    : គ្រឿងបញ្ចូន
 Receiver  : គ្រឿងទទួល
 Medium   : ជាផ្លូវ​ ឬវិធីនៃការបញ្ចូលទិន្នន័យតាមរយៈមានខ្សែ និងគ្មានខ្សែ
 Message : សារអេឡិចត្រូនិចដែលបញ្ចូលពីឧបករណ៏មួយទៅឧបករណ៏មួយទៀត
Protocol  : ច្បាប់ ឬភាសាដែលអនុញ្ញាតឲ្យ sender និង receiver អាចធ្វើការទំនាក់ទំនងគ្នា និងស្គាល់គ្នាបាន។
v   Data Flow មានបីគឺ
Simplex    : ជាដំណើរការនៃការផ្លាស់ប្ដូរទិន្នន័យរវាងឧបករណ៏ (device) មួយទៅ ឧបករណ៏មួយ បានតែទិសដៅតែមួយ។
Half-duplex : ជាដំណើរការនៃការផ្លាស់ប្ដូរទិន្នន័យរវាងឧបករណ៏ (device) មួយទៅ ឧបករណ៏មួយ ប៉ុន្ដែធ្វើការក្នុងពេលខុសគ្នា។
Full-Duplex :ជាដំណើរការនៃការផ្លាស់ប្ដូរទិន្នន័យរវាងឧបករណ៏ (device) មួយទៅ ឧបករណ៏មួយ ធ្វើការងារក្នុងពេលស្របគ្នា។